​សមណគោតម​នេះឯង​ ​បាន​លើក​យក​ផស្សា​យតនៈ​ ​ទាំង៦ប្រការ​ ​មក​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​យល់​ជាក់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​កើត​សេចក្តី​ខ្មីឃ្មាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ប្រមូល​មក​នូវ​ចិត្ត​ទាំងពួង​ ​ផ្ទៀង​សោត​ប្រសាទ​ ​ប្រុង​ស្តាប់ធម៌​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​ឲ្យ​វិនាស​។​ ​
 [​៤៦៩​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សំឡេង​យ៉ាង​ខ្លាំង​ ​ដែល​គួរខ្លាច​ ​ស្ញប់ស្ញែង​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ថា​ ​ហ៏​ញ័រ​ផែនដី​ហើយ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​បាន​ស្រែក​ប្រាប់ភិក្ខុ​មួយ​រូប​ ​យ៉ាងនេះ​ថា​ ​នែ​ភិក្ខុ​ ​ភិក្ខុ​ ​ផែនដី​នេះ​ហាក់ដូចជា​ញ័រ​។​ ​កាល​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​ផែនដី​នេះ​មិនមែន​ញ័រ​ទេ​ ​នុ៎ះ​ជា​មារ​មានចិត្ត​បាប​ ​មក​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​ ​របស់​អ្នក​ទាំងឡាយ​ ​ឲ្យ​វិនាស​ទេតើ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់