​[​៤៧០​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​អ្នកនេះ​ ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ទើប​ត្រាស់​នឹង​មារ​មានចិត្ត​បាប​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​ធម្មារម្មណ៍​ទាំងអស់​ ​របស់​ទាំង​នុ៎ះ​ ​ជា​អាមិសៈ​ក្នុង​លោក​ដ៏​ពន្លឹក​ ​សត្វលោក​ ​តែង​ជ្រប់​ចុះ​ក្នុង​អារម្មណ៍​ទាំង​នុ៎ះ​ ​សាវ័ក​ដែល​មានស្មារតី​ ​របស់​ព្រះពុទ្ធ​ ​បាន​ឆ្លងផុត​នូវ​អារម្មណ៍​នុ៎ះ​ផង​ ​បាន​កន្លង​បង់​នូវ​វដ្តៈ​ ​ជាទី​នៅ​របស់​មារ​ផង​ ​ហើយ​រុងរឿង​ដូចជា​ព្រះអាទិត្យ​។​
​គ្រានោះ​ឯង​ ​មារ​។​បេ​។​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់