បពិត្រសមណៈ ចុះព្រះអង្គបានចង្ហាន់ដែរឬ។ ព្រះអង្គត្រាស់តបថា ម្នាលមារ ក្រែងអ្នកឯង ធ្វើតថាគតមិនឲ្យបានចង្ហាន់ឬ។ មារតបថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ជាលើកទីពីរទៀតចុះ ខ្ញុំព្រះអង្គ នឹងធ្វើឲ្យព្រះមានព្រះភាគ បានចង្ហាន់វិញ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។
[៤៧៣] ព្រះមានព្រះភាគ ត្រាស់តបថា មារបៀតបៀននូវតថាគតនោះ រមែងបាននូវបាប ម្នាលមារមានចិត្តបាប អ្នកសំគាល់ថា បាបមិនឲ្យផល ដល់ខ្លួនអញទេឬ យើងដែលឥតមានកង្វល់ ឈ្មោះថា រស់នៅដោយសេចក្តីសុខល្អណាស់ ពួកយើង ជាអ្នកមានបីតិជាអាហារ ដូចពួកទេវតានៅឋានអាភស្សរៈ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។