បពិត្រសមណៈ ព្រះអង្គបានឃើញគោផងទេ។ ព្រះអង្គត្រាស់តបថា ចុះអ្នកឯងត្រូវការអ្វីដោយគោ។ មារសួរថា បពិត្រសមណៈ ភ្នែករបស់ខ្ញុំ រូបរបស់ខ្ញុំ ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ បពិត្រសមណៈ ត្រចៀករបស់ខ្ញុំ សំឡេងរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ច្រមុះរបស់ខ្ញុំ ក្លិនរបស់ខ្ញុំ។បេ។ បពិត្រសមណៈ អណ្តាតរបស់ខ្ញុំ រសរបស់ខ្ញុំ។បេ។ បពិត្រសមណៈ កាយរបស់ខ្ញុំ ផោដ្ឋព្វៈរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ចិត្តរបស់ខ្ញុំ ធម្មារម្មណ៍របស់ខ្ញុំ មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ។
[៤៧៦] ព្រះអង្គត្រាស់ថា ម្នាលមារ ភ្នែករបស់អ្នក រូបរបស់អ្នក ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ចក្ខុមិនមាន រូបមិនមាន ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ត្រចៀករបស់អ្នក សំឡេងរបស់អ្នក សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ត្រចៀកមិនមាន សំឡេងមិនមាន សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា