[៤៧៨] ព្រះសម្ពុទ្ធត្រាស់ថា ពួកជនពោលដៅយករបស់ណា របស់នោះមិនមាន ដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯង ចូរដឹងយ៉ាងនេះចុះ អ្នកឯងមិនឃើញផ្លូវតថាគតទេ។
គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។
គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។
រជ្ជសូត្រ ទី១០
[៤៧៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងខ្ទមក្នុងព្រៃ នាហិមវន្តប្បទេស ក្នុងដែនកោសល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំនៅ (ក្នុងផលសមាបត្តិ) មានព្រះទ័យត្រិះរិះ កើតឡើងយ៉ាងនេះថា កាលបើតថាគត មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ អាចនឹងសោយរាជ្យដោយធម៌បានឬហ្ន៎។