ហើយស្ទុះទៅរកកាលិកកាម(១) ឡើយ។ ពួកភិក្ខុតបវិញថា ម្នាលព្រាហ្មណ៍ ពួកយើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង។ កាលពួកភិក្ខុ ពោលយ៉ាងនេះ មារមានចិត្តបាប ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។
[៤៨៤] ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានជោគ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប
[៤៨៤] ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានជោគ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប
(១) សំដៅយកកាម ជារបស់ទិព្វ។