មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន កាលបើយើងខ្ញុំព្រះអង្គ ពោលយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់ ៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។
[៤៨៥] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកនុ៎ះ មិនមែនជាព្រាហ្មណ៍ទេ អ្នកនុ៎ះ ជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយឲ្យវិនាសទេតើ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបត្រាស់គាថានេះ ក្នុងវេលានោះថា

សត្វណាបានឃើញសេចក្តីទុក្ខ ដែលមានកាមណាជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាមនោះ ដូចម្តេចកើត (បើ) សត្វ បានដឹងច្បាស់ នូវឧបធិកិ្កលេស ថាជាគ្រឿងចំពាក់ក្នុងលោក ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិក្កិលេសនោះចេញ។