​[​៤៨៧​]​ ​លំដាប់នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បានដឹង​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​របស់​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ក៏​ចូល​ទៅ​រក​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សំឡេង​គួរខ្លាច​ ​គួរ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ​ក្នុង​ទី​ជិត​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ចំណែក​ផែនដី​ ​ហាក់ដូចជា​លាន់រំពង​។​
 [​៤៨៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ហើយ​នៅក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ឯណោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​នោះ​ ​នៅក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ​មាន​សេចក្តី​ត្រិះរិះ​ ​កើតឡើង​ក្នុងចិត្ត​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ពេញជា​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អាត្មាអញ​ ​ពេញជា​បាន​ដោយ​ល្អ​ ​ព្រោះ​អាត្មាអញ​ ​មាន​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ជា​គ្រូ​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់