ព្រះមានព្រះភាគ ក៏បានឃើញគោធិកៈមានអាយុ កំពុងដេកផ្ងារ ផ្ងើយ-ក លើគ្រែ អំពីចម្ងាយលឹមៗ។ សម័យនោះឯង ផ្សែង និងអ័ព្ទ ក៏បក់ទៅកាន់ទិសខាងកើតខ្លះ បក់ទៅកាន់ទិសខាងលិចខ្លះ បក់ទៅកាន់ទិសខាងជើងខ្លះ បក់ទៅកាន់ទិសខាងត្បូងខ្លះ បក់ទៅកាន់ទិសខាងលើខ្លះ បក់ទៅកាន់ទិសខាងក្រោមខ្លះ បក់ទៅកាន់ទិសតូចខ្លះ។
[៤៩៧] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវផ្សែង និងអ័ព្ទនុ៎ះ បក់ទៅកាន់ទិសខាងកើត បក់ទៅកាន់ទិសខាងលិច បក់ទៅកាន់ទិសខាងជើង បក់ទៅកាន់ទិសខាងត្បូង បក់ទៅកាន់ទិសខាងលើ បក់ទៅកាន់ទិសខាងក្រោម បក់ទៅកាន់ទិសតូច ឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប កំពុងស្វែងរកបដិសន្ធិវិញ្ញាណ នៃគោធិកកុលបុត្តថា វិញ្ញាណរបស់គោធិកកុលបុត្ត ឋិតនៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯគោធិកកុលបុត្ត មានវិញ្ញាណមិនបានឋិតនៅទេ បរិនិព្វានហើយ។