បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ គ្រានោះឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។
[៥១២] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ នាំគ្នានិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទារបស់ព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យ នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។