​[​៥១៧​]​ ​លំដាប់នោះ​ ​នាង​តណ្ហា១​។​បេ​។​ ​ពួក​យើង​និម្មិត​នូវ​វណ្ណៈ​ស្រី​ចាស់​ ​មួយ​រយ​។​ ​ទើប​នាង​តណ្ហា១​។​បេ​។​ ​និម្មិត​នូវ​វណ្ណៈ​ស្រី​ចាស់​ ​មួយ​រយ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រោះ​ព្រះអង្គ​ ​មានព្រះហឫទ័យ​ចុះ​ស៊ប់​ ​ក្នុង​ព្រះនិព្វាន​ដ៏​ប្រសើរ​ ​ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​។​
 [​៥១៨​]​ ​លំដាប់នោះ​ ​ធីតា​របស់​មារ​ ​ឈ្មោះ​ ​តណ្ហា១​ ​អរតី១​ ​រាគា១​ ​គេច​ចេញទៅ​ក្នុង​ទីសម​គួរ​ ​ហើយ​ពោល​ដូច្នេះ​ថា​ ​ឮថា​ ​បិតា​របស់​យើង​ ​បាន​ពោល​ពិតមែន​ថា​ ​
​ព្រះ​សុគត​ ​ជា​ព្រះអរហន្ត​ក្នុង​លោក​ ​មិន​ងាយ​នឹង​នាំមក​ ​ដោយ​រាគៈ​បាន​ឡើយ​ ​ព្រះអង្គ​កន្លង​វដ្តៈ​ ​ជាទី​តាំង​នៃ​មារ​រួចហើយ​ ​ព្រោះហេតុនោះ​ ​ទើប​អញ​សោក​ស្តាយ​ក្រែ​លែង​។​

 ព្រោះថា​ពួក​យើង​ ​ព្យាយាម​ ​(​ធ្វើ​)​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ដែល​មាន​រាគៈ​ ​មិនទាន់​ទៅ​ប្រាស​នៅឡើយ​ ​ដោយ​សេចក្តី​ព្យាយាម​នេះ​ ​ហឫទ័យ​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​គប្បី​បែក​ ​ឬ​ឈាម​ដ៏​ក្តៅ​ ​គប្បី​ខ្ពុរចេញ​អំពី​មាត់​ ​ឬ​ដល់​នូវ​សេចក្តី​ឆ្កួត​ ​ពុំ​នោះ​ ​រាយមាយ​ចិត្ត​ ​ដូចយ៉ាង​ដើម​បបុស​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់