​[​៥២០​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​ ​តែម្នាក់ឯង​ ​បាន​ឈ្នះ​នូវ​សេនា​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​គួរ​ត្រេកអរ​ ​កំពុង​ចម្រើនឈាន​ ​ក៏បាន​ចួប​នូវ​សេចក្តី​សុខ​ ​ក្នុង​ព្រះ​អរហត្ត​ ​ដែល​ជា​ចំណែក​នៃ​ប្រយោជន៍​ ​ឬ​ជា​សេចក្តី​ស្ងប់​នៃ​ហឫទ័យ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​មិន​ធ្វើ​មិត្តភាព​ ​ជាមួយនឹង​ពួក​ជន​ ​មិត្តភាព​របស់​តថាគត​ ​មិន​សម្រេច​ ​ដោយហេតុ​ណាមួយ​ឡើយ​។​

 [​៥២១​]​ ​ទើប​មារធីតា​ឈ្មោះ​ ​អរតី​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ច្រើន​ដោយ​វិហារធម៌​ ​ដូចម្តេច​ ​បាន​ឆ្លង​នូវ​អន្លង់​ ​ប្រព្រឹត្តទៅ​ក្នុង​ទ្វារ​ទាំង៥​ ​ហើយ​ឆ្លង​អន្លង់​ ​ប្រព្រឹត្តទៅ​ក្នុង​មនោទ្វារ​មួយទៀត​ ​ជាគម្រប់៦​ ​ក្នុង​អត្តភាព​នេះ​ ​កាម​សញ្ញា​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​មិនបាន​ប្រទះ​បុគ្គល​មាន​ឈាន​ច្រើន​នោះ​ ​ដោយ​ប្រការ​ដូចម្តេច​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់