នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយសេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះ ពីទីនោះចេញ ដូចជាខ្យល់ ដែលបក់ផាត់នូវប៉ុយ ដែលធ្លាក់ចុះអំពីផ្លែ។
ចប់ សម្ពហុលវគ្គ ទី៣។
បញ្ជីរឿងនៃ សម្ពហុលវគ្គ នោះគឺ
សម្ពហុលសូត្រ១ សមិទ្ធិសូត្រ១ គោធិកសូត្រ១ សត្តវស្សសូត្រ១ ជាគម្រប់៥ នឹងមារធីតុសូត្រនេះ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែងហើយ។
ចប់ មារសំយុត្ត។
ថយ | ទំព័រទី ៣៤៨