​[​៦៨​]​ ​ភិក្ខុ​ដែល​បាន​លះ​មានះ​ចោល​ហើយ​ ​មិន​មានធម៌​ ​ជា​គ្រឿង​ចាក់ស្រែះ​ទេ​ ​ដ្បិត​មានះ​ ​និង​ធម៌​ជា​គ្រឿង​ចាក់ស្រែះ​ ​ភិក្ខុ​នោះ​កំចាត់​ចោល​ទាំងអស់​ហើយ​ ​ភិក្ខុ​នោះ​ ​មាន​ប្រាជ្ញា​ល្អ​ ​ផុត​សេចក្តី​សំគាល់​ហើយ​ ​ទោះ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​អាត្មា​និយាយ​ដូច្នេះ​ក្តី​ ​ភិក្ខុ​នោះ​ ​នៅតែ​និយាយ​ថា​ ​ពួក​ជន​និយាយ​នឹង​អាត្មា​ដូច្នេះ​ក្តី​ ​ភិក្ខុ​នោះ​ ​គ្រាន់តែ​ឈ្មោះថា​ ​ជា​អ្នក​ឈ្លាស​ ​បាន​យល់​ច្បាស់​នូវ​វោហារ​ក្នុង​លោក​ ​ហើយ​និយាយ​តាមតែ​វោហារ​ប៉ុណ្ណោះ​។​

​ប​ជ្ជោ​ត​សូត្រ​ ​ទី៦​


​[​៦៩​]​ ​លោក​តែង​ភ្លឺច្បាស់​ ​ដោយ​ពន្លឺ​ទាំងឡាយ​ណា​ ​ពន្លឺ​ទាំងឡាយ​នោះ​ ​មាន​ប៉ុន្មាន​យ៉ាង​ក្នុង​លោក​ ​យើងខ្ញុំ​មក​ទូល​សួរ​ព្រះមានព្រះភាគ​ ​តើ​ដូចម្តេច​ហ្ន៎​ ​យើងខ្ញុំ​នឹង​ដឹង​នូវ​ពន្លឺ​នោះ​បាន​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់