​ឯ​ណិ​ជង្ឃ​សូត្រ​ ​ទី១០​


​[​៧៧​]​ ​ទេវតា​ទូល​សួរ​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​បាន​ចូល​ទៅ​សួរ​បុគ្គល​ ​ដែល​មាន​ស្មង​ដូចជា​ទ្រាយ​ ​មាន​រូបរាង​ស្គម​ ​មាន​ព្យាយាម​ ​មាន​អាហារ​តិច​ ​មិន​លោភលន់​ ​ហើយ​មិន​អាឡោះ​អា​ឡ័​យក្នុង​កាម​ទាំងឡាយ​ ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូចជា​សត្វ​សីហៈ​ ​ឬ​ដំរី​ ​ដ៏​ប្រសើរ​ ​សួរ​ថា​ ​បុគ្គល​រួចចាក​ទុក្ខ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​
​[​៧៨​]​ ​កាមគុណ​ទាំង៥​ ​មានចិត្តជា​គម្រប់៦​ ​អ្នកប្រាជ្ញ​បាន​ប្រកាស​ហើយ​ ​ក្នុង​លោក​ ​បុគ្គល​កំចាត់​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​រូប​នោះ​បាន​ហើយ​ ​យ៉ាងនេះ​ ​ទើប​រួចចាក​ទុក្ខ​។​

​ចប់​ ​សត្តិ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៤១ | បន្ទាប់