សតុល្ល​ប្ប​កាយិក​វគ្គ​ ​ទី៤​
​សព្ភិ​សូត្រ​ ​ទី១​


 [​៧៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​កាល​រាត្រី​បឋមយាម​ ​កន្លង​ហើយ​ ​មាន​ពួ​ក​សតុល្ល​ប្ប​កាយិកា​ទេវតា​(​១​)​ ​ជាច្រើន​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺរុងរឿង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​៨០​]​ ​លុះ​ទេវតា​មួយ​អង្គ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​(​១​)​ ​សតៈ​ ​ប្រែថា​សប្បុរស​ ​ឧល្ល​ប្ប​កា​ ​ប្រែថា​ពោល​ ​កាយិកា​ ​ប្រែថា​ពួក​ ​គឺ​ទេវតា​ពួក​នេះ​ ​កាល​នៅជា​ពាណិជ​ ​លិច​សំពៅ​ក្នុង​សមុទ្រ​ ​បាន​ពោល​សមាទាន​ធម៌​របស់​សប្បុរស​ ​និច្ចសីល​ ​អំពី​បុរស​ម្នាក់​ ​ហើយ​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​បាន​ជា​ឈ្មោះថា​ ​សតុល្ល​ប្ប​កាយិកា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់