បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ទាំងឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ប៉ុន្តែការពិចារណាហើយឲ្យ ទើបជាការប្រពៃពិត ព្រោះទានដែលបុគ្គលពិចារណាហើយឲ្យ ព្រះសុគតទ្រង់សរសើរ ពួកទក្ខិណេយ្យបុគ្គលណា មានក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យ ចំពោះពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជ ដែលបុគ្គលសាបព្រោះក្នុងស្រែល្អ។
[១០១] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យទានដោយសទ្ធា ជាការប្រពៃ ការឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ការពិចារណាហើយឲ្យ ក៏ជាការប្រពៃហើយ