​ន​សន្តិ​សូត្រ​ ​ទី៤​


 [​១០៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​កាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​ពួ​ក​សតុល្ល​កប្ប​កាយិកា​ទេវតា​ ​មាន​ប្រមាណ​ច្រើន​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១០៥​]​ ​ទេវតា​មួយ​អង្គ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​កាម​ទាំងឡាយ​ក្នុង​ពួក​មនុស្ស​ ​រក​ទៀង​គ្មាន​ទេ​ ​បុរស​ដែល​ជាប់​ចំពាក់​ក្នុង​ឥដ្ឋារម្មណ៍​ទាំងឡាយ​ ​ស្រវឹង​ក្នុង​ឥដ្ឋារម្មណ៍​ទាំងឡាយ​ ​ចេញ​ចាក​វដ្តៈ​ ​ដែល​ជា​លំនៅ​នៃ​មារ​ ​ទៅកាន់​ព្រះនិព្វាន​ ​ជា​ស្ថាន​មិន​ត្រឡប់មកវិញ​ទៀត​ ​មិនបានទេ​ ​ឥដ្ឋារម្មណ៍​ទាំងនោះ​ ​រមែង​មាន​ក្នុង​លោក​នេះ​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់