ពួកទេវតា និងពួកមនុស្ស ស្វែងរកបុគ្គល ដែលផ្តាច់បង់ធម៌ ជាគ្រឿងចាក់ស្រែះ ជាបុគ្គលឥតមានទុក្ខ ឥតមានតណ្ហានោះ មិនប្រទះក្នុងលោកនេះ ក្នុងលោកខាងមុខ ឬក្នុងឋានសួគ៌ ឬក៏ក្នុងលំនៅរបស់សត្វគ្រប់កន្លែង។
[១០៦] (ព្រះមោឃរាជ មានអាយុ បានទូលសួរថា) បើពួកទេវតា និងមនុស្ស មើលមិនឃើញនូវបុគ្គលនោះ ដែលមានចិត្តរួចស្រឡះ យ៉ាងនោះហើយ ពួកទេវតា និងមនុស្សណា ក្នុងលោកនេះ ឬលោកខាងមុខ នមស្ការព្រះអង្គដ៏ប្រសើរជាងជន ជាអ្នកប្រព្រឹត្តប្រយោជន៍ ដល់នរជនទាំងឡាយ ពួកទេវតា និងមនុស្សនោះ គួរគេសរសើរឬទេ។
[១០៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមោឃរាជថា) ម្នាលភិក្ខុ ពួកទេវតា និងមនុស្សនោះ ឈ្មោះថា ជាបុគ្គលគួរបុគ្គលសរសើរបានផង ម្នាលភិក្ខុ ពួកបុគ្គលណា នមស្ការបុគ្គល ដែលរួចចាកតណ្ហា ដោយប្រការដូច្នោះនោះ ពួកបុគ្គលនោះឈ្មោះថា បានដឹងច្បាស់នូវធម៌ លះបង់នូវវិចិកិច្ឆា ជាបុគ្គលកន្លងបង់នូវធម៌ ជាគ្រឿងជាប់ចំពាក់បានផង។