កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា(១) ជាច្រើន មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។
[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែងទៅកាន់ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ(២) មិនធ្លាក់សង្កត់នូវបុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ។
(១) ទេវតាដែលបានអណ្តែតទៅកើតក្នុងឋានសួគ៌ ដោយអំណាចកាន់ធម៌ របស់សប្បុរស។ (២) សង្គៈប្រាំប្រការ មានកិលេសសង្គៈ ជាដើម។ អដ្ឋកថា។