[១២៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា យីអើ ព្រះសមណគោតម ជាសីហៈមែនហ្ន៎ ព្រោះព្រះអង្គ ជាអ្នកមិនតក់ស្លុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១២៨] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជាអាជានេយ្យមែនហ្ន៎ ព្រោះព្រះអង្គទ្រង់ជ្រាបនូវហេតុ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។