[១២៩] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជានិសភៈ(១) មែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គល ឥតមានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣០] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា យីអើហ្ន៎ ព្រះសមណគោតម ព្រះអង្គ ជាធោរយ្ហបុគ្គលមែន ព្រោះព្រះអង្គ ជាអ្នកនាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

(១) អដ្ឋកថា ថា គោឈ្មោល ដែលជាធំជាងគោ១រយ ហៅថាឧសភៈ ជាធំជាងគោ១ពាន់ ហៅថា អាសភៈ ជាធំជាងគោ១ម៉ឺន ហៅថា និសភៈ។ ព្រះមានព្រះភាគ ទ្រង់ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់ព្រះនាមថា និសភៈ។