[១៣១] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា យីអើហ្ន៎ ព្រះសមណគោតម ជាទន្តបុគ្គល (អ្នកប្រដៅព្រះហឫទ័យបាន) មែន ព្រោះព្រះអង្គ ជាអ្នកមិនមានពុតត្បុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។
[១៣២] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា សូមព្រះអង្គ ទតចំពោះតែអរហត្តផលសមាធិ ដែលចម្រើនល្អហើយ និងចិត្តដែលរួចស្រឡះ ដោយផលវិមុត្តិហើយ សូមកុំទតនូវចិត្តដែលប្រព្រឹត្តទៅតាមរាគៈ ប្រព្រឹត្តទៅតាមទោសៈ និងចិត្តដែលសង្កត់សង្កិន នូវកិលេស ដោយសេចក្តីព្យាយាម របស់ខ្លួនហើយប្រព្រឹត្តទៅ អ្នកណាឡើយ នឹងរាប់អានបុគ្គល ដែលបៀតបៀននូវនាគបុរស សីហបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្តបុរស មានសភាពយ៉ាងនេះ ដូចម្តេចបាន វៀរលែងតែបុគ្គលជាអន្ធពាលចេញ។