ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទ ទាំង៥ ជាអ្នកប្រព្រឹត្តអាស្រ័យនូវតបៈ អស់មួយរយឆ្នាំគត់ ក៏ចិត្តរបស់ពួកព្រាហ្មន៍នោះ នៅតែមិនរួចស្រឡះដោយប្រពៃនៅឡើយ ព្រាហ្មណ៍ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ បុគ្គលអ្នកជាប់ចំពាក់ដោយសីលពត្ត(១) ព្រោះតណ្ហាគ្របសង្កត់ ទោះប្រព្រឹត្តនូវតបៈដ៏សៅហ្មង អស់មួយរយឆ្នាំ ក៏ចិត្តរបស់បុគ្គលទាំងនោះ មិនរួចស្រឡះ ដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។
(១) អដ្ឋកថាថា ជាប់ចំពាក់ដោយទំនៀម និងប្រក្រតីទាំងឡាយ មានទំនៀម និងប្រក្រតីនៃពពែ និងឆ្កែ ជាដើម។