​ក្នុង​លោក​នេះ​ ​បុគ្គល​អ្នក​ប្រាថ្នា​នូវ​មានះ​ ​រមែង​មិន​មានការ​ទូន្មាន​ឥន្ទ្រិយ​ ​បុគ្គល​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​រមែង​មិន​មាន​បញ្ញា​ ​បុគ្គល​ជា​អ្នក​ប្រមាទ​ ​ទុកជា​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ក៏​ឆ្លង​នូវ​ទីនៅ​ ​របស់​មារ​ទៅ​ព្រះនិព្វាន​ ​ពុំបានឡើយ​។​ ​បុគ្គល​ណា​ ​លះ​មានះ​បាន​ហើយ​ ​មានចិត្ត​តម្កល់​នៅ​ ​ដោយ​ប្រពៃ​ ​មានចិត្ត​ផូរផង់​ ​រួច​ស្រឡះ​ចាក​ធម៌​ ​ជា​គ្រឿង​សៅហ្មង​ទាំងពួង​ ​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​បុគ្គល​នោះ​ ​ទើប​ឆ្លង​នូវ​ទីនៅ​ ​របស់​មារ​ ​ទៅ​ព្រះនិព្វាន​បាន​។​

​បឋម​ប​ជ្ជុ​ន្ន​ធីតុ​សូត្រ​ ​ទី៩​


 [​១៣៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​កាលដែល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវតា​ឈ្មោះ​ ​កោ​កន​ទា​ ​ជា​ធីតា​ ​នៃ​ ​ប​ជ្ជុ​ន្ន​ទេវរាជ​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​មហាវ័ន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​អភិវាទ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់