​ទេវតា​ឈ្មោះ​ ​កោ​កន​ទា​ ​ជា​ធី​តា​នៃប​ជ្ជុ​ន្ន​ទេវរាជ​ ​មាន​រស្មី​ដ៏​ភ្លឺ​ ​ដូចជា​ផ្លេកបន្ទោរ​ ​មក​ហើយ​ក្នុង​ទីនេះ​ ​កាល​នមស្ការ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​(​និង​ព្រះសង្ឃ​)​ ​បាន​ពោល​នូវ​គាថា​នេះ​ ​ដ៏​ប្រកបដោយ​អត្ថ​ថា​
​ខ្ញុំម្ចាស់​ក៏​ត្រូវ​ចែក​នូវ​គាថា​នោះ​ ​ដោយ​បរិយាយ​ដ៏​ច្រើនប្រការ​ ​ធម៌​បែប​នោះ​ ​ខ្ញុំម្ចាស់​នឹង​សំដែង​ ​នូវ​សេចក្តី​យ៉ាង​សង្ខេប​ ​ធម៌​ទាំងប៉ុន្មាន​នោះ​ ​ខ្ញុំម្ចាស់​បាន​រៀន​ដោយចិត្ត​ ​(​ជ្រះថ្លា​)​ ​
​បុគ្គល​មិន​គប្បី​ធ្វើបាប​ ​ដោយ​កាយវាចា​ចិត្ត​ ​បុគ្គល​គប្បី​លះបង់​ ​នូវ​កង្វល់​ ​ក្នុង​លោក​ទាំងពួង​ ​គប្បី​លះបង់​ ​នូវ​កាម​ទាំងឡាយ​ ​គប្បី​ជា​អ្នកមាន​សតិ​ ​និង​សម្បជញ្ញៈ​ ​មិន​គប្បី​សេព​អំពើ​ឥតប្រយោជន៍​ ​ដែល​នាំមក​នូវ​សេចក្តី​ទុក្ខ​។​

​ចប់​ ​សតុល្ល​ប្ប​កាយិក​វគ្គ​ ​ទី៤​។​
​បញ្ជីរឿង​ក្នុង​សតុល្ល​ប្ប​កាយិក​វគ្គ​នោះ​ ​គឺ​


​សព្ភិ​សូត្រ១​ ​មច្ឆ​រិ​សូត្រ១​ ​សាធុ​សូត្រ១​ ​ន​សន្តិ​សូត្រ១​ ​ឧជ្ឈាន​សញ្ញិ​សូត្រ១​ ​សទ្ធា​សូត្រ១​ ​សមយ​សូត្រ១​ ​សក​លិក​សូត្រ១​ ​ប​ជ្ជុ​ន្ន​ធិ​តុ​សូត្រ២​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់