​[​១៨​]​ ​ពួក​ជន​ណា​ ​មិន​ភាន់ច្រឡំ​ធម៌​ ​ពួក​ជន​នោះ​ ​មិន​ជឿ​ក្នុង​លទ្ធិ​ជា​ខាងក្រៅ​ទេ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ភ្ញាក់ខ្លួន​ឯង​ ​ឈ្មោះថា​ ​បាន​ត្រាស់​ដឹង​តាម​ហេតុ​ ​រមែង​ប្រព្រឹត្ត​ធម៌​ស្មើ​ ​ក្នុង​លោកសន្និវាស​ ​ដែល​មិន​ស្មើ​។​

​មាន​កាម​សូត្រ​ ​ទី៩​


 [​១៩​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
​ក្នុង​លោក​នេះ​ ​អ្នក​ប្រាថ្នា​មានះ​ ​ប្រដៅ​ចិត្ត​មិនបាន​ ​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​ឈ្មោះថា​ ​មិន​មាន​ញាណ​ជា​គ្រឿង​ដឹង​ ​អ្នក​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ប្រហែសធ្វេស​ ​ក៏​មិន​គប្បី​ឆ្លង​ត្រើយ​នៃ​វដ្តៈ​ ​ដែល​ជា​ចំណង​នៃ​មច្ចុ​បាន​ឡើយ​។​
​[​២០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​លះ​មានះ​បាន​ ​តាំងចិត្ត​ប្រពៃ​ ​ដោយ​ឧបចារសមាធិ​ ​មានចិត្ត​ផូរផង់​ ​រួច​ស្រឡះ​ចាក​ធម៌​ ​ជា​គ្រឿង​សៅហ្មង​គ្រប់យ៉ាង​ ​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​មិនបាន​ប្រហែសធ្វេស​ ​បុគ្គល​នោះ​ ​គប្បី​ឆ្លង​ត្រើយ​ ​នៃ​វដ្តៈ​ ​ដែល​ជា​ចំណង​នៃ​មច្ចុ​បាន​។
ថយ | ទំព័រទី ៩ | បន្ទាប់