[១៥៥] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាបុគ្គលមានកុសល បានពោលសរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់ នូវអន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។
[១៥៦] ទេវតាទូលថា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរតែសាសនា របស់ព្រះអង្គចេញ មិនមានទេ នាមនិងរូប រលត់ទៅឥតមានសេសសល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។
[១៥៧] ព្រះមានព្រះភាគត្រាស់ថា អ្នកឯង ជាបុគ្គលពោលវាចាមានអត្ថដ៏ជ្រៅ ដែលដឹងបានដោយកម្រ យល់បានដោយកម្រក្រៃពេក