​​ជរា​វគ្គ​ ​ទី៦​ ​
​ជរា​សូត្រ​ ​ទី១​


​[​១៦០​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​ជា​គុណ​ជា​ត​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​ដរាបដល់​ជរា​ ​អ្វី​ហ្ន៎​ ​ដែល​បុគ្គល​តម្កល់ទុក​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​បាន​ ​អ្វី​ហ្ន៎​ ​ជា​កែវ​របស់​ជន​ទាំងឡាយ​ ​អ្វី​ហ្ន៎​ ​ដែល​ពួក​ចោរ​នាំទៅ​មិនបាន​។​
​[​១៦១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សីល​ ​ជា​គុណជាត​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​ដរាបដល់​ជរា​ ​សទ្ធា​ ​ដែល​បុគ្គល​តម្កល់ទុក​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​បាន​ ​បញ្ញា​ ​ជា​កែវ​របស់​ជន​ទាំងឡាយ​ ​បុណ្យ​ ​ពួក​ចោរ​នាំទៅ​មិនបាន​។​

​អ​ជរ​សា​សូត្រ​ ​ទី២​


​[​១៦២​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ហ្ន៎​ ​ជា​គុណជាត​ដ៏​ចម្រើន​ ​ដោយ​មិន​ប្រែប្រួល​ទៅ​ ​អ្វី​ហ្ន៎​ ​ដែលគេ​អធិដ្ឋាន​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​ ​អ្វី​ហ្ន៎​ ​ជា​កែវ​របស់​ជន​ទាំងឡាយ​ ​អ្វី​ហ្ន៎​ ​ដែល​ពួក​ចោរ​នាំទៅ​មិនបាន​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់