តតិយជនសូត្រ ទី៧
[១៧២] ទេវតាទូលថា អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅកាន់សង្សារ អ្វីហ្ន៎ ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។
[១៧៣] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅកាន់សង្សារ កម្ម ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។
[១៧៣] ព្រះមានព្រះភាគត្រាស់ថា តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅកាន់សង្សារ កម្ម ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។
ឧប្បថសូត្រ ទី៨
[១៧៤] ទេវតាទូលថា អ្វីហ្ន៎ ជាផ្លូវខុស អ្វីហ្ន៎ ដែលអស់ទៅតាមយប់ និងថ្ងៃ អ្វី ជាមន្ទិលរបស់ព្រហ្មចរិយៈ អ្វី ជាគ្រឿងសម្រាប់លាងសេចក្តីសៅហ្មងបាន ដែលមិនចាំបាច់មានទឹក។