​អរញ្ញ​សូត្រ​ ​ទី១០​


 [​២១​]​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​គាថា​សួរ​ព្រះមានព្រះភាគ​ថា​ ​
​ពួក​ភិក្ខុ​ជា​ព្រហ្មចារី​ ​នៅក្នុង​ព្រៃ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ឆាន់​អាហារ​តែម្តង​ ​ហេតុអ្វី​ ​បាន​ជា​ពណ៌​សម្បុរ​កាយ​ ​នៅតែ​ផូរផង់​បាន​។​
​[​២២​]​ ​ព្រះមានព្រះភាគ​ត្រាស់​តប​ថា​ ​ពួក​ភិក្ខុ​នោះ​ ​មិន​សោក​ស្តាយ​របស់​ ​ដែល​កន្លងទៅ​ហើយ​ ​ទាំង​មិន​ប្រាថ្នា​របស់​ដែល​មិនទាន់​មកដល់​ ​គ្រាន់តែ​ចិញ្ចឹមជីវិត​ ​ដោយ​របស់​ជា​បច្ចុប្បន្ន​ ​ហេតុ​នោះ​ ​បាន​ជា​ពណ៌​សម្បុរ​កាយ​ ​នៅតែ​ផូរផង់​បាន​ ​ពួក​ជនពាល​ ​តែង​ស្រពោន​ស្រពាប់​ ​ដោយហេតុ​ទាំងពីរ​នោះ​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ ​នូវ​របស់​ដែល​មិនទាន់​មកដល់​ ​និង​សេចក្តី​អាឡោះ​អា​ឡ័យ​ ​ចំពោះ​របស់​ដែល​កន្លងទៅ​ហើយ​ ​ដូច​ដើម​ប​បុះ​ខៀវស្រស់​ ​ដែល​ត្រូវ​គេ​ច្រូត​ចោល​។​

​ចប់​ ​ន​ឡ​វគ្គ​ ​ទី១​

ថយ | ទំព័រទី ១០ | បន្ទាប់