សញ្ញោជនសូត្រ ទី៤
[១៨៦] ទេវតាទូលថា អ្វី ជាគ្រឿងចងសត្វលោកទុកនៅ អ្វីជាគ្រឿងត្រាច់ទៅ របស់សត្វលោកនោះ ព្រោះលះបង់អ្វី ទើបហៅថា ព្រះនិព្វាន។
[១៨៧] ព្រះមានព្រះភាគត្រាស់ថា សត្វលោក មានសេចក្តីរីករាយ ជាគ្រឿងចង វិតក្កៈ ជាគ្រឿងត្រាច់ទៅ (របស់សត្វលោក) ព្រោះលះបង់តណ្ហា ទើបហៅថា ព្រះនិព្វាន។
[១៨៧] ព្រះមានព្រះភាគត្រាស់ថា សត្វលោក មានសេចក្តីរីករាយ ជាគ្រឿងចង វិតក្កៈ ជាគ្រឿងត្រាច់ទៅ (របស់សត្វលោក) ព្រោះលះបង់តណ្ហា ទើបហៅថា ព្រះនិព្វាន។
ពន្ធនសូត្រ ទី៥
[១៨៨] ទេវតាទូលថា អ្វី ជាគ្រឿងចងសត្វលោកទុកនៅ អ្វី ជាគ្រឿងត្រាច់ទៅ របស់សត្វលោកនោះ ព្រោះលះបង់អ្វី ទើបកាត់ចំណងទាំងពួងបាន។