​រថ​សូត្រ​ ​ទី២​


​[​២០២​]​ ​ទេវតា​ទូល​ថា​ ​អ្វី​ ​ជា​គ្រឿង​ប្រាកដ​របស់​រថ​ ​អ្វី​ ​ជា​គ្រឿង​ប្រាកដ​របស់​ភ្លើង​ ​អ្វី​ ​ជា​គ្រឿង​ប្រាកដ​របស់​ដែន​ ​អ្វី​ ​ជា​គ្រឿង​ប្រាកដ​របស់​ស្រី​។​
​[​២០៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ទង់​ ​ជា​គ្រឿង​ប្រាកដ​របស់​រថ​ ​ផ្សែង​ ​ជា​គ្រឿង​ប្រាកដ​របស់​ភ្លើង​ ​ព្រះរាជា​ ​ជា​គ្រឿង​ប្រាកដ​របស់​ដែន​ ​ភស្តា​ ​ជា​គ្រឿង​ប្រាកដ​របស់​ស្រី​។​

​វិត្ត​សូត្រ​ ​ទី៣​


​[​២០៤​]​ ​ទេវតា​ទូល​ថា​ ​ក្នុង​លោក​នេះ​ ​អ្វី​ ​ជា​ទ្រព្យ​ដ៏​ប្រសើរ​របស់​បុរស​ ​អ្វី​ ​ដែលគេ​សន្សំ​ល្អ​ហើយ​ ​តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ​ ​អ្វី​ ​មាន​រស​ឆ្ងាញ់​ពិសា​លើសលុប​ជាង​រស​ទាំងឡាយ​ ​បណ្ឌិត​ទាំងឡាយ​ពោល​ថា​ ​អ្នក​រស់នៅ​បែប​ណា​ ​ឈ្មោះថា​ ​ជា​អ្នក​រស់​នៅ​ប្រសើ់​របំ​ផុត​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់