[២០៥] ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ របស់បុរស ធម៌ ដែលគេសន្សំល្អហើយ តែងនាំសេចក្តីសុខមកឲ្យ ពាក្យសត្យ មានរសឆ្ងាញ់ពិសា លើសរសទាំងឡាយ បណ្ឌិតទាំងឡាយពោលថា អ្នករស់នៅដោយបញ្ញា ឈ្មោះថា ជាអ្នករស់នៅប្រសើ់របំផុត។
វុដ្ឋិសូត្រ ទី៤
[២០៦] ទេវតាទូលថា បណ្តារបស់ដែលកើតមានឡើង អ្វី ជារបស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ អ្វី ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង សត្វពួកណា ជាសត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ មនុស្សបែបណាប្រសើរ។
[២០៧] ទេវតាអង្គ១ ពោលកាត់ថា បណ្តារបស់ដែលកើតមានឡើង ពូជស្រូវ ជារបស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ ទឹកភ្លៀង ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង គោ ជាសត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ កូន ជាមនុស្សប្រសើរ។
[២០៧] ទេវតាអង្គ១ ពោលកាត់ថា បណ្តារបស់ដែលកើតមានឡើង ពូជស្រូវ ជារបស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ ទឹកភ្លៀង ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង គោ ជាសត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ កូន ជាមនុស្សប្រសើរ។