[​២២៤​]​ ​កស្សប​ទេវបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​
បុគ្គល​គួរ​សិក្សា​នូវ​ពាក្យសុភាសិត​ ​នូវ​ការ​ចូល​ទៅ​ភប់ប្រសព្វ​នឹង​សមណៈ​ ​នូវ​អាសនៈ​តែមួយ​ក្នុង​ទីស្ងាត់​ ​នូវ​ធម៌​ជា​គ្រឿង​ញុំាង​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់​។​​

 ព្រះ​សាស្តា​ក៏​ទ្រង់​មានព្រះហឫទ័យ​រីករាយ​។​ ​លុះ​កស្សប​ទេវបុត្ត​ដឹង​ថា​ ​ព្រះ​សាស្តា​ទ្រង់​មានព្រះហឫទ័យ​រីករាយ​ ​នឹង​ពាក្យ​អាត្មា​ហើយ​ ​ក៏​ថ្វាយបង្គំ​ដោយ​គោរព​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​ក្នុង​ទីនោះ​ឯង​។

​ទុតិយ​កស្សប​សូត្រ​ ​ទី២​


 [​២២៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អារាម​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​កស្សប​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ភិក្ខុ​ដែល​ជា​អ្នកមាន​អានិសង្ស​ ​ក្នុង​ព្រះ​អរហត្ត​នោះ​ ​កាលបើ​ចង់បាន​ព្រះ​អរហត្ត​ ​គប្បី​ជា​អ្នកមាន​ឈាន​ ​ជា​អ្នកមាន​ចិត្ត​រួច​ស្រឡះ​ ​ដឹង​នូវ​សេចក្តី​អស់​ទៅ​ ​និង​សូន្យ​ទៅ​នៃ​លោក​ ​ជា​អ្នកមាន​ចិត្តល្អ​ ​មិន​គប្បី​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​ឡើយ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់