មាឃសូត្រ ទី៣
[២២៦] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី... កាលវេលារាត្រីបឋមយាមកន្លងទៅហើយ មាឃទេវបុត្ត(១) មានរស្មីដ៏ល្អ ក៏ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។
[២២៧] លុះមាឃទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានឹងព្រះមានព្រះភាគថា
បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោក បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យនឹងការសម្លាប់ធម៌មួយ តើគឺធម៌អ្វី។
(១) ព្រះឥន្ទ