[២៣០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពន្លឺក្នុងលោកនេះ មានតែ៤យ៉ាង មិនមានដល់៥យ៉ាងទេ គឺព្រះអាទិត្យភ្លឺក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺក្នុងវេលាយប់ ឯភ្លើងភ្លឺក្នុងទីនោះៗ ទាំងយប់ទាំងថ្ងៃ ព្រះសម្ពុទ្ធប្រសើរលើសពន្លឺទាំងឡាយ ពន្លឺនេះ មិនមានពន្លឺដទៃលើសលុបឡើយ។
ទាមលិសូត្រ ទី៥
[២៣១] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី... គ្រានោះ កាលវេលារាត្រីបឋមយាមកន្លងហើយ ទាមលិទេវបុត្ត មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[២៣២] លុះទាមលិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា