បញ្ចាលចណ្ឌសូត្រ ទី៧
[២៣៨] បញ្ចាលចណ្ឌទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ឱហ្ន៎ បុគ្គលជាអ្នកមានប្រាជ្ញាក្រាស់ ជាអ្នកដឹងនូវឈាន ជាអ្នកត្រាស់ដឹង ជាអ្នកប្រសើរដោយការលះអស្មិមានះ ជាមុនី បានហើយនូវឱកាស គឺឈានក្នុងទីចង្អៀត។
[២៣៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបញ្ចាលចណ្ឌៈ) ជនទាំងឡាយណា ទោះបីឋិតនៅក្នុងទីចង្អៀត ក៏បាននូវសតិ ព្រោះដល់នូវការរំលត់នូវអកុសលធម៌ ជនទាំងនោះ ឈ្មោះថា តម្កល់នៅដោយល្អប្រពៃ។
[២៣៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបញ្ចាលចណ្ឌៈ) ជនទាំងឡាយណា ទោះបីឋិតនៅក្នុងទីចង្អៀត ក៏បាននូវសតិ ព្រោះដល់នូវការរំលត់នូវអកុសលធម៌ ជនទាំងនោះ ឈ្មោះថា តម្កល់នៅដោយល្អប្រពៃ។
តាយនសូត្រ ទី៨
[២៤០] គ្រានោះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ(១) មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
(១) ពីដើមធ្លាប់ជាមេលទ្ធិ ជាអ្នកបង្កើតទិដ្ឋិ៦២។