​បពិត្រ​ព្រះពុទ្ធ​អ្នកមាន​ព្យាយាម​ ​កិរិយា​នមស្ការ​ ​ថ្វាយបង្គំ​ ​(​របស់ខ្ញុំ​)​ ​ចូរ​មានដល់​ព្រះអង្គ​ ​ព្រះអង្គ​រួច​ស្រឡះ​ ​ចាក​ធម៌​ទាំងពួង​ ​មាន​ខន្ធ​ ​និង​អាយតនៈ​ជាដើម​ ​ខ្ញុំ​ព្រះអង្គ​ដល់​នូវ​គ្រោះថ្នាក់​ ​ដ៏​ចង្អៀត​ហើយ​ ​សូម​ព្រះអង្គ​ជាទី​ពឹង​របស់ខ្ញុំ​។​
​[​២៤៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រា​រព្ធ​ចន្ទិ​មទេវ​បុត្ត​ ​ក៏​ត្រាស់​នឹង​រាហុអសុរិន្ទ​ ​ដោយ​គាថា​ ​ថា​ ​ចន្ទិ​មទេវ​បុត្ត​ ​ដល់​នូវ​តថាគត​ជា​អរហន្ត​ ​ជាទី​ពឹង​ហើយ​ ​ម្នាល​រាហុ​ ​អ្នក​ចូរ​លែង​ចន្ទ​ទេវបុត្ត​ចេញ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​តែង​ទ្រង់​អនុគ្រោះ​សត្វលោក​។​

 [​២៤៥​]​ ​គ្រានោះ​ឯង​ ​រាហុអសុរិន្ទ​លែង​ចន្ទិ​មទេវ​បុត្ត​ហើយ​ ​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​រក​វេបចិត្តិ​អសុរិន្ទ​ ​លុះ​ចូល​ទៅដល់​ ​ក៏​មាន​សេចក្តី​សង្វេគ​ ​ព្រឺរោម​ ​ព្រឺស្បែក​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 ​[​២៤៦​]​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​នឹង​រាហុអសុរិន្ទ​ ​ដែល​ឋិតនៅ​ក្នុង​ទីសម​គួរ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ១៣២ | បន្ទាប់