​បពិត្រ​ព្រះ​គោតម​ ​អ្នកមាន​បញ្ញា​ក្រាស់​ ​ដូចជា​ផែនដី​ ​ញាណទស្សនៈ​ ​របស់​ព្រះមានព្រះភាគ​ ​មិន​មាន​អ្វី​រារាំង​បានទេ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​សូម​សួរ​ព្រះអង្គ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​ដូចម្តេច​ថា​ ​ជា​អ្នកមានសីល​ ​ហៅ​បុគ្គល​ដូចម្តេច​ថា​ ​ជា​អ្នកមាន​បញ្ញា​ ​បុគ្គល​ដូចម្តេច​ ​ដែល​អ្នកប្រាជ្ញ​ ​តែង​ហៅថា​ ​ជា​អ្នក​កន្លង​នូវ​សេចក្តី​ទុក្ខ​បាន​ ​ទេវតា​ទាំងឡាយ​ ​តែង​បូជា​នូវ​បុគ្គល​ដូចម្តេច​។​
​[​២៦១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ណា​ ​មាន​សីល​ ​មាន​បញ្ញា​ ​មានខ្លួន​ចម្រើន​ហើយ​ ​មានចិត្ត​តាំង​ខ្ជាប់​ ​ត្រេកអរ​ក្នុង​ឈាន​ ​មានស្មារតី​ ​ប្រាសចាក​សេចក្តី​សោក​ ​លះបង់​នូវ​កិលេស​ទាំងពួង​ ​មាន​អាសវៈ​អស់ហើយ​ ​ទ្រទ្រង់នូវ​រាងកាយ​ ​ជាទីបំផុត​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ហៅ​បុគ្គល​នោះ​ថា​ ​ជា​អ្នកមានសីល​ ​តែង​ហៅ​បុគ្គល​នោះ​ថា​ ​ជា​អ្នកមាន​បញ្ញា​ ​បុគ្គល​នោះ​ ​ដែល​អ្នកប្រាជ្ញ​តែង​ហៅថា​ ​ជា​អ្នក​កន្លង​នូវ​សេចក្តី​ទុក្ខ​បាន​ ​ទេវតា​ទាំងឡាយ​ ​តែង​បូជា​នូវ​បុគ្គល​នោះ​។
ថយ | ទំព័រទី ១៣៩ | បន្ទាប់