​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​២៦៩​]​ ​លុះ​កកុធ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រះអង្គ​ត្រេកអរ​ដែរ​ឬ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ត្រេកអរ​ ​ព្រោះ​បានអ្វី​។​ ​បពិត្រ​សមណៈ​ ​បើ​ដូច្នោះ​ ​ព្រះអង្គ​សោយសោក​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ចុះ​នរណា​ផ្ចាញ់​អ្វី​ ​(​បាន​ជា​សោយសោក​)​។​ ​បពិត្រ​ព្រះ​សមណៈ​ ​បើ​ដូច្នោះ​ ​ព្រះអង្គ​មិន​ត្រេកអរ​ ​មិន​សោយសោក​ទេ​ឬ​។​ ​អើ​អាវុសោ​។​
​[​២៧០​]​ ​កកុធ​ទេវបុត្ត​ទូល​ថា​ ​ព្រះអង្គ​ជា​ភិក្ខុ​ ​មិន​មានទុក្ខ​ទេ​ឬ​ ​សេចក្តី​ត្រេកអរ​ ​មិន​មាន​ទេ​ឬ​ ​សេចក្តី​អផ្សុក​មិន​គ្រប​សង្កត់​ព្រះអង្គ​ ​ដែល​គង់នៅ​ម្នាក់ឯង​ទេ​ឬ​។​
​[​២៧១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​យក្ស​ ​តថាគត​មិន​មានទុក្ខ​ទេ​ ​ទាំង​សេចក្តី​ត្រេកអរ​ ​ក៏​មិន​មាន​ ​ទាំង​សេចក្តី​អផ្សុក​ ​ក៏​មិន​គ្រប​សង្កត់​តថាគត​ ​ដែល​អង្គុយ​នៅតែ​ម្នាក់ឯង​ឡើយ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់