​ជីវិត​ ​គឺ​អាយុ​ ​មាន​ប្រមាណ​តិចណាស់​ ​តែង​ត្រូវ​ជរា​នាំចូល​ទៅ​រក​ ​(​សេចក្តី​ស្លាប់​)​ ​សត្វ​ដែល​ត្រូវ​ជរា​នាំចូល​ទៅ​ហើយ​ ​មិន​មាន​ទីជ្រកកោន​ឡើយ​ ​កាលបើ​បុគ្គល​បាន​សំឡឹង​ឃើញ​ភ័យ​ ​ក្នុង​សេចក្តី​ស្លាប់​នេះ​ហើយ​ ​គួរតែ​ខំធ្វើ​បុណ្យ​ទាំងឡាយ​ ​ដែល​ជា​គុណជាត​នាំ​សេចក្តី​សុខ​មក​ឲ្យ​។​
​[​២៧៦​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ជីវិត​ ​គឺ​អាយុ​ ​មាន​ប្រមាណ​តិចណាស់​ ​ដែល​ជរា​តែង​នាំចូល​ទៅ​រក​ ​(​សេចក្តី​ស្លាប់​)​ ​សត្វ​ដែល​ត្រូវ​ជរា​នាំចូល​ទៅ​ហើយ​ ​មិន​មាន​ទីជ្រកកោន​ឡើយ​ ​កាលបើ​បុគ្គល​បាន​សំឡឹង​ឃើញ​ភ័យ​ ​ក្នុង​សេចក្តី​ស្លាប់​នេះ​ហើយ​ ​គប្បី​ជា​អ្នក​ប្រាថ្នា​ ​នូវ​សន្តិភាព​ ​គឺ​ព្រះនិព្វាន​ ​ហើយ​លះបង់​នូវ​អាមិសៈ​ ​ក្នុង​លោក​ចោលចេញ​។​

​អនាថបិណ្ឌិក​សូត្រ​ ​ទី១០​


 [​២៧៧​]​ ​អនាថបិណ្ឌិក​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ពោល​នូវ​គាថា​ទាំងនេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់