កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាល ឥតប្រាជ្ញា មានខ្លួនដូចជាសត្រូវ រមែងប្រព្រឹត្តធ្វើនូវកម្មដ៏លាមក (នោះ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គល មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណាហើយ មិនក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គលមានសេចក្តីត្រេកអរ មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវកម្មណា ដែលជាប្រយោជន៍ដល់ខ្លួន ត្រូវតែធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានសេចក្តីប្រឹងប្រែង មិនត្រូវធ្វើកម្មដោយគំនិតដូចជាអ្នកបររទេះឡើយ