​កម្ម​ដ៏​លាមក​ណា​ ​មានផល​ក្តៅ​ផ្សា​ ​ពួក​ជនពាល​ ​ឥត​ប្រាជ្ញា​ ​មានខ្លួន​ដូចជា​សត្រូវ​ ​រមែង​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​ដ៏​លាមក​ ​(​នោះ​)​ ​បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​តែង​ក្តៅ​តាម​ក្នុង​ខាងក្រោយ​ ​(​ឬ​)​ ​បុគ្គល​ ​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​នោះ​ ​មិន​ប្រពៃ​ទេ​ ​បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​មិន​ក្តៅ​តាម​ក្នុង​ខាងក្រោយ​ ​(​ឬ​)​ ​បុគ្គល​មាន​សេចក្តី​ត្រេកអរ​ ​មានចិត្តល្អ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ​នោះ​ ​ជា​កម្ម​ប្រពៃ​ ​បុគ្គល​ដឹង​នូវ​កម្ម​ណា​ ​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួន​ ​ត្រូវតែ​ធ្វើ​កម្ម​នោះ​ជាមុន​ឲ្យហើយ​ ​អ្នកប្រាជ្ញ​ដែល​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​មិន​ត្រូវ​ធ្វើ​កម្ម​ដោយ​គំនិត​ដូចជា​អ្នក​បររទេះ​ឡើយ
ថយ | ទំព័រទី ១៥៣ | បន្ទាប់