​[​២៨៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ពួក​ជន​ណា​ ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យ​នូវ​បាយ​នោះ​ ​ដោយ​សទ្ធា​ ​បាយ​នោះ​ឯង​ ​រមែង​ទៅតាម​នូវ​ពួក​ជន​នោះ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ព្រោះហេតុនោះ​ ​បុគ្គល​ ​គប្បី​បន្ទោបង់​ ​នូវ​សេចក្តី​កំណាញ់​ ​គ្រប​សង្កត់​នូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​ហើយ​ឲ្យ​នូវ​ទាន​ ​(​ព្រោះ​)​ ​បុណ្យ​ទាំងឡាយ​ ​រមែង​ជាទី​ពឹង​ ​របស់​ពួក​សត្វ​ ​ក្នុង​លោកខាងមុខ​។​

 [​២៨៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់