សកមានសូត្រ ទី៥
[៣២] ទេវតាទូលថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងសត្វបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង សូរសន្ធឹកនោះឯង ជាភ័យប្រាកដជាក់ស្តែង ដល់ខ្ញុំព្រះអង្គ។
[៣៣] ព្រះអង្គត្រាស់ថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង ការអង្គុយម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដ ដល់តថាគត។
[៣៣] ព្រះអង្គត្រាស់ថា ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង ការអង្គុយម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដ ដល់តថាគត។
និទ្ទាតន្ទិសូត្រ ទី៦
[៣៤] ទេវតាទូលថា ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ សេចក្តីស្រវឹងអាហារ ព្រោះទោសទាំងនេះ បានជាអរិយមគ្គ មិនជាក់ច្បាស់ ដល់ពួកសត្វក្នុងលោកនេះឡើយ។