ជា​អ្នក​ចិញ្ចឹម​មាតាបិតា​ ​ជា​ឧបាសក​ ​របស់​ព្រះពុទ្ធ​ ​ព្រះនាម​កស្សប​ ​ជា​អ្នក​វៀរចាក​មេថុនធម្ម​ ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ប្រាសចាក​អាមិសៈ​ ​បាន​នៅក្នុង​ស្រុក​ជាមួយនឹង​តថាគត​ ​ជា​សម្លាញ់​នឹង​តថាគត​ ​ក្នុង​កាលមុន​។​ ​នេះ​ជា​ការដែល​បាន​ចួប​ជុំ​សម្លាញ់​ ​ដែល​មាន​ក្នុង​កាលមុន​ទាំងពីរ​នាក់​ ​ដែល​មានខ្លួន​ចម្រើន​ហើយ​ ​បាន​ទ្រទ្រង់នូវ​សរីរៈ​ ​ជាទីបំផុត​យ៉ាងនេះ​ឯង​។​ ​

​ជន្តុ​សូត្រ​ ​ទី៥​


 [​២៩៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​នៅក្នុង​អរញ្ញ​កុដិ​ ​ខាង​ភ្នំ​ហេមពាន្ត​ ​ក្នុង​ដែន​កោសល​ ​ជា​អ្នកមាន​ចិត្តរាយមាយ​(​១​)​ ​មាន​មានះ​ដូចជា​បបុស​លើកឡើង​ហើយ​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មាន​វាចា​រោយរាយ​ ​ភ្លេច​សតិ​ ​មិនដឹង​ខ្លួន​ ​មានចិត្ត​មិន​ខ្ជាប់ខ្ជួន​ ​មានចិត្ត​វិល​ទៅ​ខុស​ ​មាន​ឥន្ទ្រិយ​ជាប្រក្រតី​ ​(​ដូចជា​គ្រហស្ថ​)​។​
​(​១​)​ ​បុគ្គល​មាន​ប្រក្រតី​ជា​អ្នក​រាយមាយ​ ​ដោយ​សំគាល់​ថា​ ​គួរ​ក្នុង​របស់​ដែល​មិន​គួរ​ផង​ ​សំគាល់​ថា​ ​មិន​គួរ​ក្នុង​របស់​ដែល​គួរ​ផង​ ​សំគាល់​ថា​ ​ជា​ទោស​ ​ក្នុង​របស់​ដែល​មិន​មានទោស​ផង​ ​សំគាល់​ថា​ ​មិន​មានទោស​ ​ក្នុង​របស់​ដែល​ជា​ទោស​ផង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់