ភិក្ខុទាំងឡាយណាប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិនប្រមាទ ខ្ញុំសូមធ្វើនមស្ការ ចំពោះភិក្ខុទាំងនោះ។
រោហិតស្សសូត្រ ទី៦
[២៩៩] (ព្រះមានព្រះភាគ) ទ្រង់គង់នៅជិតក្រុងសាវត្ថី... លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា បពិត្រព្រះអង្គដ៏ចំរើន ទីបំផុតនៃលោកនោះ បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដោយកិរិយាទៅដោយជើងបានដែរឬ។
[៣០០] ព្រះអង្គត្រាស់ថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹងបាន គប្បីឃើញបាន គប្បីដល់បាន ដោយការទៅដោយជើង ដូច្នេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់