នន្ទិវិសាលសូត្រ ទី៨
[៣០៥] នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថា ថា
បពិត្រព្រះអង្គអ្នកមានព្យាយាមធំ (យន្ត គឺសរីរៈនេះ) មានចក្រ ៤(១) មានទ្វារ៩ ដ៏ពេញ (ដោយវត្ថុមិនស្អាត) ប្រកបដោយសេចក្តីលោភ ជាសរីរៈដូចជាភក់ បុគ្គលនឹងយាត្រា (ចេញចាកសរីរៈនោះ) ដោយប្រការដូចម្តេចបាន។
[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា បុគ្គលកាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺកិលេសផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវតណ្ហា ព្រមទាំងឫសផង ទើបយាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការយ៉ាងនេះឯង។
[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា បុគ្គលកាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺកិលេសផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវតណ្ហា ព្រមទាំងឫសផង ទើបយាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការយ៉ាងនេះឯង។
(១) សំដៅយកឥរិយាបថ៤។