​ព្រោះហេតុនោះ​ ​បុរស​ជា​បណ្ឌិត​ ​កាលបើ​ឃើញច្បាស់​នូវ​ភ័យ​នៃ​ខ្លួន​ ​គប្បី​ប្រព្រឹត្ត​ឲ្យ​ស្មើដោយ​ប្រពៃ​ ​ចំពោះ​ពស់​ផង​ ​ភ្លើង​ផង​ ​ក្សត្រិយ៍​ដែល​មានយស​ផង​ ​និង​ភិក្ខុ​ដែល​បរិបូណ៌​ដោយ​សីល​ផង​។​

 [​៣៣១​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​បុគ្គល​ផ្ងារ​ ​នូវ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​នូវ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​សោត​ ​ដូច​បុគ្គល​ប្រាប់ផ្លូវ​ដល់​មនុស្ស​អ្នក​វង្វេងទិស​ ​ឬ​ទ្រោល​នូវ​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ភ្នែក​ ​រមែង​ឃើញ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ ​ទាំង​ព្រះធម៌​ ​ទាំង​ភិក្ខុសង្ឃ​ ​ថា​ជាទី​ពឹង​ ​ទីរឭក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទីរឭក​ ​ស្មើដោយ​ជីវិត​ ​តាំងតែ​អំពី​ថ្ងៃនេះ​ជាដើម​ទៅ​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់